Cambodian Domestic Workers in Malaysia Speak Out Against Severe Abuse and Exploitation


August 26, 2011

By Mu Sochua






A very moving press conference via skype.






The women’s cry for help can only be heard when concerned governments do not look at this issue as just human trade.






Families from provinces were also present at the press conference seeking for their lost daughters.






Government Sub-decree passed on
17 July, 2011 empty on protection and promotion of human rights of
domestic workers, abolition of forced labor and debt bondage. Very weak
measures for prosecution and safe repatriation and social re-integration
of the survivors.

-----------


ស្ត្រី​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ភាគ​ច្រើន​រង​គ្រោះ​ដោយ​ការ​យាយី​ផ្លូវ​ភេទ



ដោយ ខែ សុណង 


2011-08-25


មន្ត្រី
​បក្ស​ប្រឆាំង​នៅ​កម្ពុជា
និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​បង្ហាញ​ថា
ថៅកែ ឬ​ម្ចាស់​ផ្ទះ​ជា​ជន​ជាតិ​ម៉ាឡេស៊ី
ដែល​ជួល​កម្មករ​ខ្មែរ​ធ្វើ​ការ​បម្រើ​តាម​ផ្ទះ បាន​ធ្វើ​បាប​ទាំង​ផ្លូវកាយ
និង​ផ្លូវ​ចិត្ត បំបិទ​សិទ្ធិ​សេរីភាព។









RFA/Khe Sonorng


២៥-សីហា-២០១១៖
ពលករ​ខ្មែរ​ឈ្មោះ ស្រី ម៉ៅ
ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​មក​ដល់​មណ្ឌល​ស្ដារ​នីតិសម្បទា
ថ្លែង​​តាម​រយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​ពី​ប្រទេស​ម៉ាឡេស៊ី
នៅ​ទីស្នាក់ការ​គណបក្ស សម រង្ស៊ី នា​រាជធានី​ភ្នំពេញ។





ក្នុង​ចំណោម​ស្ត្រី​ខ្មែរ​ចេញ​ទៅ​ធ្វើការ​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​
ម៉ាឡេស៊ី មាន​នារី​លើស​ពី ៥០%
បាន​រង​គ្រោះ​ដោយ​កា​យាយី​ផ្លូវ​ភេទ​ពី​សំណាក់​ថៅកែ ឬ​ម្ចាស់ផ្ទះ
និង​មិន​បាន​ទទួល​ប្រាក់​ឈ្នួល។




Click the control below to listen to the audio program in Khmer






ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ផ្សាយ​បន្ត​ផ្ទាល់​តាម​វីដេអូ ឬ​ហៅ​ថា
វីដេអូ ខនហ្វើរិន (Video Conference) ក្នុង​ទីស្នាក់ការ​គណបក្ស សម រង្ស៊ី
នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា នាយិកា​អង្គការ តេនាហ្គានីតា (Tenaganita)
មាន​ទីស្នាក់ការ​នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី លោកស្រី ស្រ៊ី
ដារៀន (Srie Dharan) បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១១​នេះ
លោកស្រី​បាន​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ចំនួន
៥៤​នាក់​រួច​មក​ហើយ​ដែល​បាន​រង​គ្រោះ​នៅ​ប្រទេស​នេះ។





លោកស្រី​បន្ត​ថា
ស្ត្រី​ខ្មែរ​ដែល​ទៅ​ធ្វើការ​បម្រើ​តាម​ផ្ទះ​បាន​ទទួល​រង​ការ​បង្ខំ​ទាំង​
ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ បំបិទ​សិទ្ធិ​សេរីភាព
ហើយ​ត្រូវ​បាន​គេ​ដក​យក​ឯកសារ​សម្គាល់​ខ្លួន​ផ្សេងៗ
និង​លិខិត​ឆ្លង​ដែន​ជាដើម។ ក្រៅ​ពី​នោះ ពួក​គេ​ធ្វើការ​ពេញ​១​សប្ដាហ៍
ហើយ​មិន​បាន​ចុះ​កិច្ច​សន្យា​ការងារ​នោះ​ទេ។



ស្ត្រី​ពលករ​ឈ្មោះ ស្រី ម៉ៅ អាយុ ២៧​ឆ្នាំ
មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ
ដែល​បាន​ជួយ​សង្គ្រោះ​មក​ដល់​មណ្ឌល​ស្ដារ​នីតិសម្បទា
បាន​ឲ្យ​ដឹង​តាម​រយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​ពី​ប្រទេស​ម៉ាឡេស៊ី ថា
នាង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​នេះ​ចំនួន ៥​ឆ្នាំ​ហើយ
ដែល​នាង​បាន​រង​គ្រោះ​ដោយ​ម្ចាស់​ផ្ទះ​វាយ​ធ្វើ​បាប
និង​មិន​បាន​ទទួល​ប្រាក់​ឈ្នួល​សោះ​រហូត​មក​ដល់​ពេល​នេះ។



អ្នកស្រី ម៉ម ប៉ិច ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ
បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​នាំ​ពលករ ធី អេន ភី (T&P)
ទៅ​អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា
កូនស្រី​របស់​អ្នកស្រី​បាន​បាត់​ដំណឹង​ជាង
៣​ឆ្នាំ​មក​ហើយ​នៅ​ប្រទេស​ម៉ាឡេស៊ី
ហើយ​ក្រុមហ៊ុន​បញ្ជូន​ពលករ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​ក្រុមហ៊ុន​នោះ​
ទេ។



ឆ្លើយ​តប​បញ្ហា​នេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ
មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា
រដ្ឋាភិបាល​ទើប​បាន​អនុម័ត​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​លើ​ការ​បញ្ជូន​
ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​បរទេស​តាម​រយៈ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន
ជា​ចំណែក​មួយ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ពលករ។
ប៉ុន្តែ​លោកស្រី​សុំ​ឲ្យ​មាន​កិច្ច​សហការ​ល្អ​ពី​ក្រុម​សង្គម​ស៊ីវិល។



លោកស្រី មូរ សុខហួរ អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពត គណបក្ស សម រង្ស៊ី
បាន​មាន​មតិ​ថា
អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​លើ​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​
បរទេស​តាម​រយៈ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន
ដែល​រដ្ឋាភិបាល​ទើប​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា នោះ
នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ចំណុច​មួយ​ចំនួន
ដែល​នៅ​ក្នុង​អនុក្រឹត្យ​នេះ​មិន​បាន​និយាយ​អំពី​ការ​ផ្ដន្ទាទោស​ដល់​ភាគី​
ក្រុមហ៊ុន​នោះ​ទេ។



លោកស្រី មូរ សុខហួរ បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ស្ត្រី​ខ្មែរ​ប្រមាណ
៣​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១១​នេះ
បាន​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​បម្រើ​តាម​ផ្ទះ។
ចំនួន​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​មាន​កង្វល់​ដែរ ថា
ជា​ចំនួន​ដ៏​ច្រើន​ដែល​ស្ត្រី​ខ្មែរ​ចេញ​ទៅ​ទាំង​ប្រថុយប្រថាន
និង​តែងតែ​រង​គ្រោះ៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment