ពល​រដ្ឋ​ត្អូញត្អែរ​អំពី​កុងត្រូល​ជជុះ​នៅ​ព្រំដែន​ខ្មែរ-ឡាវ




2011-08-27

ប្រជា​ពល​រដ្ឋ​អ្នក​រក​ស៊ី​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ពី​ស្រុក​
សៀមប៉ាង ខេត្ត​ស្ទឹង​ត្រែង ទៅ​តំបន់​ព្រំដែន​ឡាវ តាម​ដង​ទន្លេ​សេកុង
ឲ្យ​ដឹង​ថា ក្រុម​សមត្ថកិច្ច​ប្រមាណ ១៣​ក្រុម
បាន​ដាក់​ប៉ុស្តិ៍​ឆែកឆេរ​ទារ​ប្រាក់​ពី​ប្រជា​ពល​រដ្ឋ​ចំនួន ៥​ម៉ឺន​រៀល
ក្នុង​ទូក​ដឹក​ជញ្ជូន​តូច​មួយ ដែល​បើក​ឆ្លង​កាត់​កន្លែង​ត្រួត​ពិនិត្យ​នោះ។









អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក រដ្ឋា វីសាល នៅ​ថ្ងៃ​សៅរ៍ ទី​២៧
ខែ​សីហា ឆ្នាំ​២០១១ នេះ ឲ្យ​ដឹង​ថា
ប្រជា​ពល​រដ្ឋ​ដែល​ប្រកប​របរ​ដឹក​ជញ្ជូន​ផល​របរ​ពី​ភូមិ​របស់​ខ្លួន
ទៅ​លក់​ឲ្យ​ប្រជា​ពល​រដ្ឋ​ឡាវ នៅ​តំបន់​ព្រំដែន​ជាប់​និង​ស្រុក​សៀម​ប៉ាង
ហើយ​ដឹក​ជញ្ជូន​ផលិតផល​ប្រើ​ប្រាស់​ពី​ប្រទេស​ឡាវ​មក​វិញ
បាន​ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ
ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន
និង​ខាត​បង់​ពេល​វេលា​ដើម្បី​ចូល​បង់​ប្រាក់​ឲ្យ​ក្រុម​សមត្ថកិច្ច​ទាំង​
នោះ។


ប្រភព​ពី​មន្ត្រី​ស្រុក​សៀម​ប៉ាង​មួយ​រូប​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​មាន​
ប្រសាសន៍​ថា
លោក​បាន​ទទួល​លិខិត​ពី​ប្រជា​ពល​រដ្ឋ​ដើម្បី​ផ្ដល់​ជូន​ប្រព័ន្ធ​ផ្សព្វ​
ផ្សាយ​ឲ្យ​ផ្ដល់​ព័ត៌មាន​នេះ​ជូន​ថ្នាក់​ដឹក​នាំ​មាន​វិធានការ​បញ្ឈប់​
ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដ៏​ច្រើន​នោះ
ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​បាន​ធ្វើ​ដំណើរ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ងាយ​
ស្រួល ដូច​ប្រសាសន៍​លោក​នាយក​រដ្ឋ​មន្ត្រី
ដែល​បាន​ហាម​មិន​ឲ្យ​មាន​កុងត្រូល​នៅ​តាម​ផ្លូវ
រំខាន​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពល​រដ្ឋ។


ប្រភព​បន្ត​ថា
ក្រុម​សមត្ថកិច្ច​ដែល​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ដង​ទន្លេ​នោះ
រួម​មាន​អង្គភាព​កង​រាជ​អាវុធហត្ថ ប៉ូលិស ទាហាន មន្ត្រី​ព្រៃ​ឈើ
និង​មន្ត្រី​បរិស្ថាន។ រួម​មាន​នៅ​ចំណុច​អូរ​ឈើ​ទាល
ចំណុច​ទី​បញ្ជា​ការ​យោធា​ការ​ពារ​ព្រំដែន វរ​១០១ ចំណុច​អូរ​តា​ម៉​លួយ
ចំណុច​អូរ​ខាំ​ផា និង​ចំណុច​អូរ​ប៉ាន ៖ "ម៉ា​ប៉ុស្តិ៍​សុទ្ធ​តែ​ប្រាំ​
ស្ថាប័ន ម៉ា​ស្ថាប័ន​យក​ប្រាំ​ម៉ឺន វា​អស់ ២៥​ម៉ឺន​ហើយ
ក្នុង​ម៉ា​ទូក​ចុះ​ទំរាំ​គ្រប់​អា ១៣​ប៉ុស្តិ៍​នោះ វា​អស់​ច្រើន
ប្រជា​ជន​ពិបាក​នឹង​ការ​រក​ស៊ី។ ប៉ុស្តិ៍​១០១ ប៉ុស្តិ៍​ទាហាន​គេ
ប៉ុស្តិ៍​អូរ​ឈើ​ទាល​ហ្នឹង ប៉ុស្តិ៍​ប៉ូលិស អា​ហ្នឹង​ដាក់​យូរ​ហើយ។
អា​ប៉ុស្តិ៍​ក្រៅ​ពី​នោះ អា​ប៉ុស្តិ៍​ថ្មី អា​ប៉ុស្តិ៍​អត់​ទង់​ជាតិ។
ប៉ុស្តិ៍​អូរ​តា​ម៉​លួយ មាន​ប្រាំ​ស្ថាប័ន។
អា​ប៉ុស្តិ៍​អូរ​ខាំ​ផា​វា​បួន​ស្ថាប័ន​ទៀត"



វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​សីហា ឆ្នាំ​២០១១
មិន​អាច​ទាក់​ទង​អភិបាល​ខេត្ត​ស្ទឹង​ត្រែង លោក ឡូយ សូផាត
ដើម្បី​សុំ​ការ​បញ្ជាក់​ពី​សេចក្ដី​រាយ​ការណ៍​របស់​ប្រជា​ពល​រដ្ឋ​នៅ​ស្រុក​
សៀម​ប៉ាង​បាន​ទេ។
ក៏​ប៉ុន្តែ​ទាក់​ទង​ការ​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​តាម​ដង​ផ្លូវ
លោក​ធ្លាប់​បញ្ជាក់​ថា
អាជ្ញាធរ​ខេត្ត​មិន​បាន​អនុញ្ញាត​ឲ្យ​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ឡើយ
ក៏​ប៉ុន្តែ​មាន​ក្រុម​បុគ្គល​ជា​សមត្ថកិច្ច​ខ្លះ
បាន​ប្រើ​ប្រាស់​ពេល​យប់​ស្ទាក់​ឃាត់​រថ​យន្ត​តាម​ផ្លូវ ដើម្បី​យក​ប្រាក់
ដែល​ជា​ការ​ពិបាក​ក្នុង​ការ​ចាត់​វិធានការ​បង្ក្រាប៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment