មន្ត្រី​បក្ស​ប្រជា​ជន​គំរាម​សម្លាប់​សមាជិក​បក្ស​ប្រឆាំង




2011-08-27

មាន​សេចក្ដី​រាយ​ការណ៍​ពី​ខេត្ត​រតនគិរី​មក​ថា
មន្ត្រី​គណ​បក្ស​ប្រជា​ជន​​ខេត្ត​នេះ​ម្នាក់
បាន​គំរាម​សម្លាប់​ប្រជាជន​ណា​ដែល​ចង់​​ចូល​រួម​គណ​បក្ស​សម​រង្ស៊ី។









ប្រជា​ពល​រដ្ឋ​ភូមិ​ណង​ហៃ ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី
បាន​ចោទ​ប្រកាន់​លោក ធំ ប៊ុន​ថុង នាយក​សាលា​បឋម​សិក្សា​ភូមិ​ណង​ហៃ
និង​ជា​មន្ត្រី​គណ​បក្ស​ប្រជា​ជន​ក្នុង​មូលដ្ឋាន​នោះ​ថា រើសអើង
និង​រំលោភ​សិទ្ធិ​ប្រជា​ពល​រដ្ឋ ស្ដីពី​ការ​ជ្រើស​រើស​គណ​បក្ស​នយោបាយ។


លោក​បន្ត​ថា
កន្លង​ទៅ​នេះ​លោក​មិន​ទាន់​បាន​ចូល​ជា​សមាជិក​គណ​បក្ស​ណា​មួយ​នៅ​ឡើយ​ទេ
ក៏​ប៉ុន្តែ​លោក​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ភូមិ​ជា​មួយ​គ្នា
ដែល​ជា​សមាជិក​គណ​បក្ស​សម​រង្ស៊ី
ទើប​ធ្វើ​ឲ្យ​នាយក​សាលា​បឋម​សិក្សា​ភូមិ​ណង​ហៃ ចោទ​ប្រកាន់
និង​គំរាម​កំហែង​រូប​គាត់​ដូច្នេះ។ លោក​ថា
លោក​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ៖ "ខ្ញុំ​ប្ដឹង​គេ
​ចង់​ឲ្យ​គេ​ដឹង​ឮ ឲ្យ​គេ​សម្រុះសម្រួល​ឲ្យ​គេ​ដោះ​ស្រាយ​ឲ្យ​ខ្ញុំ។
ខ្ញុំ​ខ្លាច​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​គាត់​លូច​ទៅ​សម្លាប់​ខ្ញុំ​មិន​ដឹង..."



លោក ធំ ប៊ុន​ថុង នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​សីហា ឆ្នាំ​២០១១ នេះ
មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​ជា​កំហុស​អចេតនា​របស់​លោក​ទេ
ដោយ​សារ​លោក​ស្រវឹង​ស្រា​ខ្លាំង​ពេក ៖ "គាត់​ជា​កូន​សិស្ស​របស់​ខ្ញុំ
បាន​ខ្ញុំ​និយាយ​ហ្នឹង ខ្ញុំ​វា​ជ្រុល​ដែរ ខ្ញុំ​ក៏​សារភាព​ដែរ
ខ្ញុំ​មិន​មែន​សម្លុត​អី​ទេ។
ខ្ញុំ​ដឹង​ថា​គាត់​ហ្នឹង​ហើយ​ជា​អ្នក​ដែល​ចូល​គណ​បក្ស​សម​រង្ស៊ី
អត់​មាន​គំរាម​កំហែង​មាន​ខឹង​ថ្នាំង​ថ្នាក់​អី​ទេ
ខ្ញុំ​នឹង​សម្រុះសម្រួល​គ្នា​អត់​អី​ទេ"



អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​ស្រុក​លំផាត់ និង​ជា​អភិបាល​ស្រុក​លំផាត់
លោក គង់ ស្រ៊ុន មាន​ប្រសាសន៍​បញ្ជាក់​ថា
វា​អាច​ជា​បញ្ហា​បុគ្គល​មិន​មែន​បញ្ហា​គណ​បក្ស​នយោបាយ​នោះ​ឡើយ។ លោក​បន្ត​ថា
គណ​បក្ស​ប្រជា​ជន​មាន​គោលការណ៍​ឲ្យ​សមាជិក​បក្ស​ម្នាក់ៗ
ប្រកាន់​សីលធម៌​គោរព​ស្រឡាញ់ និង​ជួយ​ប្រជា​ពល​រដ្ឋ
និង​គោរព​ច្បាប់​ជា​មូលដ្ឋាន ៖ "ការណ៍​ដែល​ចូល​គណ​បក្ស​ណា​មួយ
សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ អត់​មាន​សិទ្ធិ​មក​បង្ខិត​បង្ខំ​គេ​បាន​ទេ
ប៉ុន្តែ​ឲ្យ​យើង​ទៅ​គំរាម​ថា​ទេ ដាច់​ខាត​មក​ចូល​បក្ស​អញ បើ​មិន​អ៊ីចឹង
អញ​នឹង​សម្លាប់​ចោល
គណ​បក្ស​ប្រជា​ជន​មិន​ត្រូវ​ការ​មនុស្ស​គំរាម​កំហែង​រំលោភ​សិទ្ធិ​គេ​ឡើយ"



កាល​ពី​ថ្ងៃ​សុក្រ ទី​២៦ ខែ​សីហា
សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា
សមាគម​នេះ​បាន​ទទួល​សេចក្ដី​រាយ​ការណ៍​ស្ដីពី​ការ​គំរាម​កំហែង
និង​កិច្ច​សុំ​ជួយ​អន្តរាគមន៍​ពី​ករណី​នេះ​រួច​ហើយ
ដើម្បី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​សេរីភាព​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ចូល​
រួម​ជា​មួយ​គណ​បក្ស​នយោបាយ។


បុគ្គលិក​ផ្នែក​អង្កេត​សមាគម​អាដហុក​ខេត្ត លោក ឆាយ ធី
មាន​ប្រសាសន៍​បញ្ជាក់​ថា
លោក​នឹង​ធ្វើ​ការ​អង្កេត​សេចក្ដី​រាយ​ការណ៍​ចោទ​ប្រកាន់​នេះ
ដើម្បី​រក​ឲ្យ​ឃើញ​ថា​ពិត​ជា​មាន​ការ​រើសអើង​ពិត​មែន ឬ​យ៉ាង​ណា។
លោក​បន្ត​ថា
សមាគម​លោក​នឹង​ធ្វើ​លិខិត​សុំ​អន្តរាគមន៍​ជូន​ទៅ​អាជ្ញាធរ​មូលដ្ឋាន
ដើម្បី​កោះ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​នេះ
ចៀស​វាង​មាន​បញ្ហា​ធ្ងន់ធ្ងរ​កើត​ឡើង ៖ "តាម​គាត់​បក​ស្រាយ​រហូត​ដល់​មាន
​ការ​បាញ់​បោះ​អី​ផង។
អ៊ីចឹង​វា​ជា​ទង្វើ​មួយ​បំបាក់​ស្មារតី​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពល
​រដ្ឋ​យើង និង​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ"



ឃុំ​សេដា​កាល​ពី​អាណត្តិ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ឆ្នាំ​
២០០៨ មាន​គណ​បក្ស​នយោបាយ​រួម​មាន​គណ​បក្ស​ហ្វុនស៊ិនប៉ិច គណ​បក្ស​សម​រង្ស៊ី
និង​គណ​បក្ស​ប្រជា​ជន
បាន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​ចំនួន ៥​រូប
ក៏​ប៉ុន្តែ​មាន​តែ​បេក្ខជន​ពី​គណ​បក្ស​ប្រជា​ជន​តែ​ប៉ុណ្ណោះ
ដែល​បាន​ជាប់​ឆ្នោត​ជា​ក្រុម​ប្រឹក្សា​ឃុំ​នេះ។
សមាជិក​គណ​បក្ស​សម​រង្ស៊ី​ឃុំ​សេដា លោក សុខ ខេត ឲ្យ​ដឹង​ដែរ​ថា
រូប​លោក​ក៏​បាន​រង​ការ​ប្រមាថ និង​គំរាម​ដោយ​ពាក្យ​សំដី​បែប​នេះ​ពី​លោក ធំ
ប៊ុន​ថុង កន្លង​ទៅ​ជា​ច្រើន​លើក​ដែរ ក៏​ប៉ុន្តែ​លោក​មិន​តប​ត៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment