មន្ត្រី​កង​រាជអាវុធ​ហត្ថ​ចេញពី​ផឹក​លាក់​សាច់​ក្លែម​ជាប់​ម៉ូតូ​បុក​រថយន្ត​ទួរីស​ខ្នា​តធំដេក​ខ្ពាក​លើ​ថ្នល




ថ្ងៃ សុក្រ ទី ១ ខែ តុលា ឆ្នាំ ២០១០
  • 1
  • 2
  • 3
កោះសន្តិភាព កោះសន្តិភាព កោះសន្តិភាព
 
ខេត្តស្វាយ ​រៀង ៖ ​សម្លេង​រថ​យន្ត​ចាប់​ហ្វ្រាំង​អូស​កង់​ងឺតៗ បន្សល់​ដាន​ខ្មៅប្រវែង​១២ម៉ែត្រ លើ​កំរាល​ថ្នល់​កៅស៊ូ បន្ទាប់មក​លាន់​សូរ​ផាំង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ហើយ​ខណៈ​មនុស្ស​ម្នា​នៅ​ក្បែរ​នោះ​ចោល​ភ្នែក​មើល​ទៅឃើញ​មន្ត្រី​កង​រាជ​​ អាវុធ​ហត្ថ​ម្នាក់ជិះ​ម៉ូតូ​ទៅ​បុក​នឹង​ក្បាល​រថ​យន្ត​ទួរីសខ្នាត​ធំ​ផ្នែក​ ខាង​ស្តាំ រួចហើយ​ខ្ទាត​ទៅ​បោក​ក្បាល​នឹង​កញ្ចក់​រថយន្ត​ បណ្តាល​ឱ្យស្រាំ​យ៉ាង​ខ្លាំង ចំណែក​មន្ត្រី​កង​រាជអាវុធហត្ថ​រូបនេះ ក៏​ធ្លាក់​មក​ដី​ខ្ពាក​ដេក​ស្តូកស្តឹង ។
គ្រោះ​ថ្នាក់​ចរាចរណ៍​ដែលមើលទៅ​គួរ​ឱ្យ​ញាក់សាច់​នេះ​ ​​បានកើត​ឡើង​កាលពីវេលាម៉ោង​៤​និង​៤០​នាទី​ ថ្ងៃទី​១ តុលា ២០១០ លើកំណាត់​ផ្លូវ​ជាតិ​លេខ​១​ ស្ថិត​​ក្នុង​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយរៀង រវាង​ម៉ូតូ​ម៉ាក​វ៉េវ​អេស (WAVE S) និង​​រថយន្ត​ទួរីស​៤​៦​កៅអី ដឹក​ភ្ញៀវ​ទៅកាន់​ប្រទេស​​វៀត​ណាម (​ហូជីមិញ-​សៀម​រាប) ។ បុរស​រង​​គ្រោះ​ដែល​សន្លប់​ស្តូក​ស្តឹងឈ្មោះ​ម៉ែន សុវណ្ណ អាយុ​៣៩​ឆ្នាំ ​ជា​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ក្រោយ​ពេល​បុក​ឡាន​រង​របួស​សន្លប់​ត្រូវបាន​​គេ​បញ្ជូនទៅ​សង្គ្រោះ​ជីវិតនៅ​ មន្ទីរពេទ្យ​ខេត្ត ។

អ្នក​​ឃើញ​េហតុ​ការណ៍​បាននិយាយ​ថា មុន​ពេល​កើត​ហេតុ មន្ត្រី​ប៉េ​អឹម​ម៉ែន សុវណ្ណ បាន​ជិះ​ម៉ូតូ​​ចេញពី​ផ្លូវ​តូចឡើង​មក​ផ្លូវ​ជាតិ​លេខ​១ ក៏​វាក់​នឹង​រថយន្ត​ទួរីស ដែល​កំពុង​បោះ​ពួយ​ពី​ទិស​ខាង​លិច​​ទៅ​​កើត គឺ​ឆ្ពោះទៅ​ប្រទេស​វៀត​ណាម បង្ក​ឱ្យ​ខាង​រថយន្ត​ចាប់ហ្វ្រាំងទាំង​បង្ខំងឺតៗ អូសកង់​១២​​ម៉ែត្រ​ជាប់​ដានខ្មៅ នៅលើ​ថ្នល់​កៅ​ស៊ូ ហើយ​បុក​គ្នា​លាន់​សូរ​ផាំង​តែ​ម្តង បណ្តាល​ឱ្យ​​អ្នក​បើក​ម៉ូតូ​រង​របួស​សន្លប់​ស្តូក​ស្តឹង ។

រថយន្ត​ទួរីស​៤៦​កៅអី ហូជីមិញ-​សៀម​រាប​​ក្រពឹត​ចំហៀង​ខាង​មុខផ្នែកស្តាំ និង​ស្រាំ​កញ្ចក់ រី​ឯ​ភ្ញៀវ​នៅលើ​​រថយន្ត​មិន​មាន​អ្នកណា​រង​របួស​ទេ ។ ចំណែក​ម៉ូតូ​បែក​​បាក់​យ៉ាង​ដំណំ និង​ត្រូវ​បាន​គេ​ឆែក​​ឃើញ​សាច់​ក្លែម​១​ថង់ផង ទំនង​ចេញ​​មក​ពី​កន្លែង​ផឹក​មួយ​តង់ ហើយ​ឆ្ពោះ​ទៅ​រក​កន្លែង​ផឹក​មួយតង់​ទៀត ៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment